(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៏សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសនូវការខ្វះខាតទឹក នៅរដូវរាំងស្ងួតនេះ។ នៅថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ បានចុះចែកទឹកបរិសុទ្ធ និងទឹកស្អាតដោយផ្ទាល់ នៅឃុំប្រស្និប ស្រុករលាប្អៀរ ក្នុងនោះទឹកបរិសុទ្ធចំនួន១៥១៣កេស ចែកជូនប្រជាពលរដ្ឋចំនួន១៥១៣គ្រួសារ ដោយមានការចូលរួមពីកងពលតូច លេខ៧០ រថយន្តដឹកទឹកស្អាតចំនួន៤គ្រឿង ត្រូវដាក់ប្រចាំការសំរាប់ដឹកទឹកចែកជូនប្រជាពលរដ្ឋ នៅឃុំក្រាំងលាវ ឃុំព្រៃមូល ឃុំខ្លែងពណ៌ និងឃុំអណ្តូងស្នាយ ខេត្តកំពង់ឆ្នាំង។

នេះជាសកម្មភាពយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលតែងតែជួយដល់ប្រជាពលរដ្ឋក្នុងស្រុក ពោលគឺមិនឲ្យប្រជាពលរដ្ឋណាម្នាក់ ជួបខ្វះទឹកនោះទ្បើយ៕