(កំពង់ចាម)៖ លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៥២១នាក់ បន្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៦,៨៧៦នាក់ នៅ វិទ្យាល័យ ស្រីសន្ធរ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រួមជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជាដូសមូលដ្ឋាន និងដូសជម្រុញជូនប្រជាពលរដ្ឋ ដែលពួកគាត់ត្រូវកំណត់មកចាក់វ៉ាក់សាំង។

ការដឹកនាំដោយផ្ទាល់ពីសំណាក់ លោក ហ៊ុន ម៉ានី បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ អមដំណើរដោយ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការចូលរួមពីលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ លោក ហេង វណ្ណនី អភិបាលរង តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី លោក វេជ្ជបណ្ឌិត ជឹម គឹមស្រួន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ខេត្តកំពង់ចាម ពិសេសមន្ទីរសុខាភិបាល មន្ទីរជុំវិញខេត្តកំពង់ចាម លោក ចង លីមស៊ីង អភិបាលរង តំណាង អភិបាលស្រុកស្រីសន្ធរ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធិកម្ពុជា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឩត្តម ហ៊ុន ម៉ានី

ការពិគ្រោះជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនាថ្ងៃនេះរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស …។ល។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា «ទម្លាប់របស់គណបក្សប្រជាជនកម្ពុជា គឺការជ្រៀតចូលទៅកាន់តែជិតជាមួយនឹងប្រជាពលរដ្ឋ នៅពេលពួកគាត់មានបញ្ហា ដើម្បីបានជាចំណែកនៃដំណោះស្រាយសម្រាប់ពួកគាត់។ ជាមួយគ្នានោះ យើងតែងពាំនាំនូវអំណោយ ឬជាអ្វី ដែលយើងមាន ទៅជូនពួកគាត់ ព្រោះថា នេះជាប្រពៃណីរបស់យើងទៅហើយ»

លោកបន្ថែមថា «អរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរៀបពិធីនេះឡើង»

ជាមួយគ្នានោះដែរ លោក លេង ផាលី បានឲ្យដឹងថា ការពិគ្រោះជំងឺរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស …។ល។

លោកបន្ថែមថា តាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាថ្ងៃនេះបានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារចំនួន៖ ១២៧នាក់, ជំងឺស្ត្រីចំនួន៖ ២៣១នាក់, ជំងឺផ្លូវចិត្តចំនួន៖១២៣នាក់, ជំងឺឬសដូងបាតចំនួន៖១៨០នាក់, ជំងឺសន្លាក់ឆ្អឺងចំនួន៖ ២០៨នាក់, ជំងឺផ្លូវដង្ហើមចំនួន៖៩៧នាក់, ជំងឺទឹកនោមផ្អែមចំនួន៖៣២៦នាក់, អេកូសាស្ត្រចំនួន៖២៥៦នាក់, ជំងឺបេះដូងចំនួន៖៣៣១នាក់, ជំងឺត្រចៀក និងបំពង់ក៖ ៩៦នាក់, ជំងឺវះកាត់តូចចំនួន៖៦៥នាក់, វិភាគឈាម៖៣៦២នាក់, ជំងឺទូទៅចំនួន៖៣៣៦៩នាក់ និងផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ចំនួន៖ ៨៦នាក់ សង្គ្រោះបឋមចំនួន៖៣០១នាក់ ជំងឺភ្នែក៥៧១នាក់ និងសុខភាពមាត់ធ្មេញ៧៦នាក់៕