(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ នោះទេ ៦ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី ខណៈអ្នកជាសះស្បើយ៣នាក់ និងគ្មានអ្នកស្លាប់

២៖ ជនភៀសខ្លួនអ៊ុយក្រែនដែលរត់ចេញពីប្រទេស កើនលើស៦លាននាក់, នេះបើតាមរបាយការណ៍ UN

៣៖ ប្រធានាធិបតីអាមេរិក៖ អាស៊ាន ស្ថិតនៅក្នុងបេះដូងអាមេរិក ហើយរីករាយដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

៤៖ ចិនបោះឆ្នោតជំទាស់ នឹងការស៊ើបអង្កេតរបស់ UN ចំពោះឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន

៥៖ ស្ថានទូតអាមេរិកនៅកម្ពុជា៖ ប្រធានាធិបតី Joe Biden ប្រកាសផ្តួចផ្តើមថវិកា១៥០លានដុល្លារជួយដល់អាស៊ាន ដើម្បីបើកសករាជថ្មីមួយនៃភាពជាដៃគូអាមេរិក-អាស៊ាន

៦៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកមោទនភាពលើទឹកដីអាមេរិក ជូនវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

៧៖ វិមានក្រឹមឡាំង ចាត់ទុកថាសមាជិកភាព NATO របស់ហ្វាំងឡង់ ជាការគំរាមកំហែងដល់សន្តិសុខរុស្ស៉ី

៨៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា

៩៖ កូរ៉េខាងត្បូង មានផែនការផ្តល់វ៉ាក់សាំង ដល់កូរ៉េខាងជើង

១០៖ ប្រេសិតពិសេសអាស៊ាន បង្ហាញការប្តេជ្ញាចិត្តចំពោះមុខអាមេរិក ក្នុងការស្នើសុំឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា ដូចជាលោកស្រី អោង សាន់ស៊ូជី

១១៖ ស្រីលង្កា ប្រកាសតែងតាំងនាយករដ្ឋមន្ត្រីថ្មី ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើនឡើង

១២៖ គ.ជ.ប បញ្ជាទិញទឹកខ្មៅលុបមិនជ្រះ ៥២,០០០ដប ពីឥណ្ឌា ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

១៣៖ សហរដ្ឋអាមេរិក មិនមានគម្រោងផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់កូរ៉េខាងជើង ទេ

១៤៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៥លាននាក់ និងស្លាប់៣៤.៩ម៉ឺននាក់

១៥៖ រុស្ស៉ី ព្រមានលោកខាងលិចជាថ្មីពីហានិភ័យ នៃសង្រ្គាមដោយផ្ទាល់ជាមួយ NATO

១៦៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន នាក់, ដូសទី៣ចំនួន ៨,៩២៩,៤៣៣នាក់ និងដូសទី៤ ចំនួន ២,១១៨,១២៦នាក់ (គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២)

១៧៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីហៅ វត្តមាននាវាចារកម្មចិន នៅក្បែរមូលដ្ឋានយោធាអូស្រ្តាលីថា ជាការបង្កក្តីព្រួយបារម្ភ

១៨៖ ក្រុមប្រទេស G7 ទទូចឱ្យតាលីបង់ បញ្ឈប់ការរឹតត្បិតសិទ្ធិស្រ្តីតទៅទៀត

១៩៖ សហរដ្ឋអាមេរិក៖ មនុស្ស ៨៥,៨៣០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២២២នាក់ស្លាប់ ក្នុង១ថ្ងៃ

២០៖ ថៃ៖ មនុស្ស ៧,៧៧៩នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៦នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

- ព័ត៌មាន Fresh News

១៖ Apple ប្រកាសឈប់ផលិត iPod ចាប់ពីពេលនេះទៅ បន្ទាប់ពីវាមានអាយុកាលជិត ២១ឆ្នាំ

២៖ Twitter កំពុងរង្គោះរង្គើតួនាទីថ្នាក់ដឹកនាំកំពូលៗ ខណៈបុគ្គលសំខាន់ៗពីររូបត្រូវបានបណ្ដេញចេញពីតំណែង

៣៖ Nadal អស់ឱកាលការពារជើងឯក Italian Open 2022 ក្រោយចាញ់ Denis ជុំទី៣

៤៖ អូស្ត្រាលី នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ឱប World Cups ឆ្នាំ២០២៧ និងឆ្នាំ២០២៩


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)