(ព្រះវិហារ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តព្រះវិហារ បានឃាត់ខ្លួនព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន និងសម្ភារមួយចំនួនទៀត។

លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្សអមអយ្យការសាលាដំបូងខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៦៖២៤នាទី ក្រោមការចង្អុលបង្ហាញពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបង្រ្កាបមុខសញ្ញារក្សាទុកដឹកជញ្ជូន ឬ ជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់មួយករណី នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ។

លោក វុធ សាវី បានថ្លែងឱ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមធ្វើការឃាត់ខ្លួនមានឈ្មោះ ប៉ោ សំអឿន ហៅ ហ័ត ក្នុងនោះបានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនមួយចំនួន និងសម្ភារជាច្រើនទៀត។

លោកបន្តថា ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមច្បាប់៕