(ឧត្តរមានជ័យ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ បានសម្រេចផ្តល់ថវិកាចំនួន ៧៨,៣៩៥ ដុល្លារអាមេរិក ដើម្បីជីកស្រះ ដែលមានបណ្តោយ ៥០ម៉ែត្រ ទទឹង ៤០ម៉ែត្រ និងជម្រៅ ៣,៥ម៉ែត្រ សរុបចំនួន ១១ ស្រះ  ជូនដល់ប្រជាពលរដ្ឋចំនួន ២,០៩៦គ្រួសារ ស្មើនឹងមនុស្ស ៩,២៦៩ នាក់ នៅក្នុងក្រុង-ស្រុកទាំង ៥ នៃខេត្តឧត្តរមានជ័យ។

ស្រះទឹកទាំង ១១ ខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ដែលមានទីតាំងស្ថិតនៅ ដូចជា៖

១/ ឃុំកូនគ្រៀល ក្រុងសំរោង ស្រះចំនួន ២ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ៣១៩ គ្រួសារ ស្មើនឹងមនុស្ស ១,៣១០នាក់។

២/ ឃុំអន្លង់វែង ឃុំពួក ឃុំត្រពាំងតាវ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ស្រះចំនួន ៤ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ៦១៧ គ្រួសារ ស្មើនឹងមនុស្ស ២,៨៣០នាក់។

៣/ ឃុំគោកសំរេច ស្រុកចុងកាល់ ស្រះចំនួន ១ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ១៥៩គ្រួសារ ស្មើនឹងមនុស្ស ៦៩៨នាក់។

៤/ ឃុំបេង និងឃុំគោកមន ស្រុកបន្ទាយអំពិល ស្រះចំនួន ២ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ៣២០ គ្រួសារ ស្មើនឹងមនុស្ស ១,១៩៦នាក់។

៥/ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ស្រះចំនួន ២ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ៦៨១ គ្រួសារ ស្មើនឹងមនុស្ស ៣,២៣៥នាក់។

សូមបញ្ជាក់ផងដែរថា  ចាប់តាំងពីឆ្នាំ ២០១២ រហូតមកដល់ពេលនេះ ខេត្តឧត្តរមានជ័យ បានទទួល ស្រះទឹកសរុបទាំងអស់ចំនួន ២៨ ( ក្នុងនោះមានស្រះ ១ ជួសជុលឡើងវិញ ) និងអណ្តូងទឹកចំនួន ២៦ទៀត ពីកាកបាទក្រហមកម្ពុជា៕