(កំពង់ធំ)៖ កម្លាំងនគរបាលខេត្តកំពង់ធំដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងយោធា និងអាជ្ញាធរជាច្រើននាក់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងជួយរុះរើផ្ទះ ដែលបានជួលរលំ ដោយសារតែគ្រោះធម្មជាតិខ្យល់កន្រ្តាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា ក្រោយពីហេតុការណ៍គ្រោះធម្មជាតិកើតឡើង នៅតាមមូលដ្ឋានដែលផ្ទះប្រជាពលរដ្ឋ ត្រូវខ្យល់បោកបក់បំផ្លាញ ខ្លះដួលដល់ដី និងខ្លះទៀតត្រូវបើងដំបូលនោះ លោកបានដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធចុះទៅជួយអន្តរាគមន៍ភ្លាមៗតែម្តង ដើម្បីឲ្យប្រជាពលរដ្ឋទាំងនោះ មានទីជម្រកឡើងវិញ៕