(ប៉េកាំង)៖ អតីតជំនួយការរដ្ឋមន្ត្រីការបរទេសចិន លោក Zhang Kunsheng ត្រូវបានបណ្ដេញចេញពីបក្សកុម្មុយនីស្តចិន បន្ទាប់ពីរកឃើញថា គាត់បានល្មើសនឹងច្បាប់បក្ស ព្រមទាំង​ជាប់ពាក់ព័ន្ធ​រឿង​ស៊ីសំណូក នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា។

បក្សកុម្មុយនីស្តចិន បានរកឃើញថា លោក Zhang Kunsheng បានលួចបង្កើត​ក្លឹបកម្សាន្តជាលក្ខណៈឯកជន, ទទួលយកអំណោច និងប្រាក់សំណូក ព្រមទាំងដោះដូរអំណាចជាថ្នូរនឹងការរួមភេទ។ ក្រៅពីនេះ គណៈកម្មការ​មជ្ឈិមបក្សបក្សកុម្មុយនីស្តចិន នៅរកឃើញថា លោក Zhang Kunsheng បានប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បី​ស្វែង​រកផលប្រយោជន៍សម្រាប់ខ្លួន និងអ្នកដទៃ ជាពិសេសគឺរឿងយកសំណូកតែម្ដង។

គួរបញ្ជាក់ផងដែរថា លោក Zhang Kunsheng នឹងត្រូវប្រឈមមុខនៅក្នុងតុលាការ ហើយបើតាមច្បាប់ អាចនឹង​ជាប់​គុកច្រើនឆ្នាំ៕