(ភ្នំពេញ)៖ នៅម៉ោង២រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា​ ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ និងលោក ស្រី ចំរើន នឹងរៀបចំធ្វើវេទិកាស្តីពី «តើលោក កឹម សុខា គួរលាលែងតំណែង រឺទេ?»។

កញ្ញា បានបង្ហាញនៅលើ Facebook យ៉ាងដូច្នេះថា៖ «នាងខ្ញុំ ធី សុវណ្ណថា លោក ស្រី ចំរើន និងក្រុមយុវជន បើកវេទិការកិច្ចពិភាក្សា ថ្ងៃទី១៣ ឧសភានេះ ម៉ោង២រសៀល នៅសណ្ឋាគាសាន់វ៉េ ស្តីពី តើលោក កឹម សុខា គួរលាលែងតំណែង រឺទេ?។ វេទិកានេះមានការអញ្ជើញគ្រប់បក្ស នយោបាយ ជាវាគ្មិនកិត្តិយស»

សូមជំរាបថា លោក​ កឹម សុខា អនុប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងទទួលរងនូវរឿងអាម៉ាស់អាស្រូវផ្លូវភេទ ជាមួយកញ្ញា ស្រីមុំ ព្រមទាំងកំពុងទទួលរងនូវពាក្យបណ្តឹងចំនួន២របស់កញ្ញា ស្រីមុំ និង កញ្ញា ធី សុវណ្ណថា (ប្តឹងចោទប្រកាន់ពីបទបរិហាកេរ្តិ៍) ដោយអ្នកទាំងពីរប្តឹងទាមទារប្រាក់ចំនួន១.៣លានដុល្លារ៕