(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានៈ អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ជា «ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ» និងតែងតាំងជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើ អនុរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

សូមបញ្ជាក់ថា «ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ» ជាបុត្រាច្បង របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយអ្នកម្នាង អ៊ុក ផល្លា ដោយឡែកបុត្រាពៅ គឺអ្នកអង្គម្ចាស់ នរោត្ដម រណវង្ស៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖