(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១នាក់, ជាសះស្បើយ១១នាក់ និងគ្មានអ្នកស្លាប់ទេ

២៖ លោក ហ្សេលេនស្គី៖ អ៊ុយក្រែននឹងមិនទទួលយកបទឈប់បាញ់ទេ បើរុស្ស៉ីមិនព្រមដកទ័ព

៣៖ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បន្តវិនិយោគ និងស្វែងរកសក្តានុពលផ្សេងទៀត ដើម្បីវិនិយោគនៅកម្ពុជា

៤៖ អ៊ុយក្រែនថា ត្រៀមខ្លួនជាស្រេច ក្នុងករណីបេឡារុសចូលជួយរុស្ស៉ី នៅក្នុងសង្រ្គាម

៥៖ អគ្គនាយកពន្ធដារ៖ ការដាក់ឲ្យប្រើប្រាស់កម្មវិធី «វិក្កយបត្រនាំសំណាង» ប្រៀបដូចជាព្រួញមួយ បាញ់បានសត្វច្រើន ដើម្បីបង្កើនការប្រមូលព័ត៌មាន និងពង្រឹងយុទ្ធសាស្រ្ដគៀងគរចំណូល !

៦៖ កូរ៉េខាងជើងរិះគន់ថា អនាគតប្រធានាធិបតីថ្មីកូរ៉េខាងត្បូង ជាបុគ្គលគាំទ្រអាមេរិក និងប្រកាន់ជំហរប្រឈមមុខដាក់គ្នា

៧៖ មេពន្ធដារកម្ពុជា៖ អាករលើតម្លៃបន្ថែម (VAT) ជាបន្ទុករបស់អ្នកជាប់ពន្ធ មិនមែនជាបន្ទុកក្រុមហ៊ុនទេ ហើយក្រុមហ៊ុនមិនអាចកិបទុកនោះដែរ

៨៖ អធិការបតីអាល្លឺម៉ង់៖ ស៊ែរប៊ី ត្រូវតែធ្វើកំណែទម្រង់ ដើម្បីកា្លយជាសមាជិកសហភាពអឺរ៉ុប

៩៖ កម្ពុជាសង់កំពង់ផែកម្រិតអន្តរជាតិ ក្នុងខេត្តកំពត ចាយទុនប្រមាណ ១,៥០០លានដុល្លារ ដើម្បីពង្រីកសក្តានុពលនៃការដឹកជញ្ជូនតាមសមុទ្រ

១០៖ តៃវ៉ាន់បោះបង់ផែនការ ទិញឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកពីអាមេរិក ដោយសារតម្លៃថ្លៃពេក

១១៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៤លាននាក់ និងស្លាប់៣៤.៩ម៉ឺននាក់

១២៖ តម្លៃមាសធ្លាក់ចុះជិតដល់កម្រិតទាបក្នុងរយៈពេល ២ខែកន្លះ

១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៩៥៨,១៨៨នាក់, ដូសទី៣ចំនួន ៨,៦៧១,៣៥៨នាក់ និងដូសទី៤ ចំនួន ១,៨១២,៣១៣នាក់ (គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២)

១៤៖ ប្រេងឆៅឡើងថ្លៃ ៤% ខណៈដែលសហភាពអឺរ៉ុបគ្រោងហាមឃាត់នាំចូលប្រេងរបស់រុស្ស៊ី

១៥៖ ក្រុមហ៊ុនអ៉ីនធើណិត Opennet ត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់គ្រង

១៦៖ នាយករដ្ឋមន្ត្រីថៃព្យាករថា វិស័យទេសចរណ៍នឹងត្រូវបានស្តារឡើងវិញ ៥០% នៅឆ្នាំក្រោយ

១៧៖ អគ្គរាជទូតក្រូអាស៊ីថា កម្ពុជាមានការផ្លាស់ប្តូរ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស

១៨៖ ចារកម្មអាមេរិក ជួយទាហានអ៊ុយក្រែន សម្លាប់ឧត្ដមសេនីយ៍រុស្ស៉ីជាច្រើននាក់ ក្នុងសង្រ្គាម, នេះបើតាម New York Times

១៩៖ រុស្ស៊ីរំពឹងថា ពាណិជ្ជកម្មជាមួយចិននឹងកើនដល់ ២០០ប៊ីលានដុល្លារនៅឆ្នាំ២០២៤

២០៖ វិភាគអន្តរជាតិ៖ តើលោក ពូទីន នឹងប្រកាស «សង្រ្គាមផ្លូវការ» លើអ៊ុយក្រែន នៅថ្ងៃទី៩ ខែឧសភា ឬ?

- ព័ត៌មាន Fresh News plus

១៖ Foxconn បានបង្ហាញពីជំហរមិនផ្លាស់ប្តូររបស់ខ្លួន ចំពោះផលិតកម្មនៅក្នុងទីក្រុង Zhengzhou ដែលកំពុងតែរងគ្រោះដោយកូវីដ ១៩

២៖ អាវដែល Maradona ពាក់ក្នុងប្រកួតផ្តាច់ព្រ័ត្រ World Cup 1986 ដាក់ដេញថ្លៃជិត ១០លានដុល្លារ

៣៖ អ្នកចាត់ការ Hodgson នឹងចាកចេញពីក្លិប Watford បន្ទាប់ពីចប់រដូវកាលនេះ

៤៖ កីឡាករបាល់ទាត់អេស្ប៉ាញ Mina ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ពីបទរំលោភបំពានផ្លូវភេទ

៥៖ ណូវែលសេឡង់ ដកខ្លួនចេញពីព្រឹត្តិការណ៍ Thomas Cup ដោយសារករណីកូវីដ-១៩ ជំនួសវិញដោយសហរដ្ឋអាមេរិក

៦៖ តើ Liverpool អាចសងសឹក Real បានទេ បន្ទាប់ពីក្រុមអេស្ប៉ាញ វាយបកឈ្នះ Man City?

៧៖ Oppo ត្រៀមបញ្ជេញស្មាតហ្វូនអេក្រង់បត់ថ្មី ជាមួយនឹងតម្លៃសមរម្យ ដើម្បីប្រជែងទីផ្សារ Samsung

៨៖ ម្ចាស់ភាគហ៊ុន ប្តឹងក្រុមហ៊ុន Netflix ជុំវិញការបិទបាំងព័ត៌មាន ក្រោយភាគហ៊ុនធ្លាក់ចុះខ្លាំង ខណៈការប្រកួតប្រជែងកំពុងកើនឡើង


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)