(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះមរណភាពរបស់ ឯកឧត្ដម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំងបេះដូង។

ស្ថិតក្នុងមរណទុក្ខទុក្ខដ៏ក្រៀមក្រំជាទីបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្ដម ហ៊ុន ណេង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕