(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំ ស្តីពីការប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង របស់អគ្គនាយកដ្ឋានពន្ធដារ (GDT Lucky Draw Application)។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ។

សេចក្ដីណែនាំ បានបញ្ជាក់ថា ការដំណើរការកម្មវិធីនេះ ក្នុងគោលបំណងឲ្យសាធារណជនទូទៅ ក្នុងប្រទេសកម្ពុជា បានរួមចំណែកក្នុងការពង្រឹង ការប្រមូលចំណូលពន្ធ ជូនរដ្ឋឲ្យកាន់តែប្រសើរឡើង និងជួយបង្កើនតម្លាភាពក្នុងការប្រមូលចំណូលពន្ធ ថែមទាំងមានឱកាសឈ្នះរង្វាន់ផ្សេងៗជាច្រើន ពីអគ្គនាយកដ្ឋានពន្ធដារ៕

អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមទៀតថា លោក លោកស្រី ត្រូវបញ្ចូលនូវព័ត៌មានរបស់វិក្កយបត្រដែលលោក លោកស្រី បានទូទាត់ទៅសហគ្រាស ក្រុមហ៊ុន ឬហាងលក់ទំនិញ ម្ហូបអាហារ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា ឲ្យបានត្រឹមត្រូវ រួចបញ្ជូនមកអគ្គនាយកដ្ឋានពន្ធដារតាមកម្មវិធីនេះ។

ដើម្បីផ្តល់ភាពងាយស្រលពីរបៀបប្រើប្រាស់កម្មវិធីនេះ អគ្គនាយកដ្ឋានពន្ធដារ សូមណែនាំពីរបៀបដំឡើង និងប្រើប្រាស់ កម្មវិធីវិក្កយបត្រនាំសំណាង របស់អគ្គនាយកដ្ឋានពន្ធដារ(GDT Lucky Draw Application) ដូចខាងក្រោមនេះ៖