(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៤លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៩ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៦៦២,៤៤៦នាក់ (ស្លាប់ ៤៣,០៤៧នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៤៧,៤៩១នាក់ (ស្លាប់ ១៥៦,៣២១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៤៥២,៨៣៥នាក់ (ស្លាប់ ៣៥,៥៦៧នាក់)
* ថៃ ឆ្លងចំនួន ៤,៣០០,៦១៤នាក់ (ស្លាប់ ២៨,៩១៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៦,៣៧៥នាក់ (ស្លាប់ ៦០,៤៣៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,២០៤,១៨៤នាក់ (ស្លាប់ ១,៣៤០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,៩៥១នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២០៨,១១១នាក់ (ស្លាប់ ៧៤៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤២,១៦៦នាក់ (ស្លាប់ ២១៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,២៥៨នាក់ (ស្លាប់ ៣,០៥៦នាក់)៕