(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋជាច្រើននាក់ ដែលរស់នៅជុំវិញបឹងទន្លេសាប ក្នុងទឹកដីខេត្តពោធិ៍សាត់ និងខេត្តសៀបរាម នៅប៉ុន្មានថ្ងៃនេះ បានប្រទះឃើញថ្មអណ្តែត នៅចំណុចមាត់ខ្លា ព្រំប្រទល់ខេត្ត​ទាំង២ មានប្រវែងជាង៣ម៉ែត្រ៨តឹក ទំងន់ជិត៣តោន។ ប្រជាពលរដ្ឋ បានឲ្យដឹងថា «ថ្មនេះមិនអណ្តែតទេ គ្រាន់តែទឹកចុះស្រកក៏ឃើញ តែអ្វីដែលចម្លែក គឺថ្មនេះមិនមានស្លែកាន់»

ប្រជាពលរដ្ឋដែលមានវ័យចាស់ៗ ដែលនៅតំបន់នោះ បានប្រាប់ឲ្យដឹងថា កាលពីជាង៤០សិបឆ្នាំមុន ថ្មនេះដុះនៅចំណុចភូមិពាមបាង ដែលមានចំងាយប្រហែលជិត២០គីឡូម៉ែត្រពីគ្នា ឥឡូវអ្វីដែលចម្លែកនោះ បែរជាមកប្រទះឃើញនៅចំណុចខាងលើទៅវិញ៕