(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១នាក់, ជាសះស្បើយ១២នាក់ និងគ្មានអ្នកស្លាប់

២៖ អ៊ុយក្រែនទទួលបាន ជំនួយហិរញ្ញវត្ថុពីអន្តរជាតិសរុប ៤.៧៣ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង

៣៖ រថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗចំនួនជិត៧ពាន់គ្រឿងចូលខ្លួនបង់ពន្ធ ទទួលចំណូលជិតសម្រាប់ថវិកាជាតិបាន ៦០លានដុល្លារ

៤៖ អូស្ត្រាលីប្រកាសដាក់ទណ្ឌកម្ម លើសមាជិកសភារុស្ស៉ី ៧៥រូប រួមទាំងរដ្ឋមន្ត្រីនៃតំបន់ដុនបាស់ ៣២រូបទៀត

៥៖ មេគយកម្ពុជា៖ យុទ្ធនាការបោសសម្អាតរថយន្តគ្មានពន្ធ ធ្វើឱ្យការរត់ពន្ធរថយន្តទាំងចង្កូតឆ្វេង និងស្តាំ ឈានដល់កម្រិតសូន្យ

៦៖ យោធាកូរ៉េខាងត្បូងអះអាងថា មីស៉ីលដែលកូរ៉េខាងជើងបាញ់តេស្តនាថ្ងៃពុធនេះ គឺជាមីស៉ីលបាលីស្ទីគ

៧៖ លោក គុណ ញឹម៖ សល់ជាង៥០ថ្ងៃទៀតផុតឱសានវាទឲ្យចូលបង់ពន្ធ គយនឹងបង្ក្រាបរថយន្តឥតពន្ធកាន់តែខ្លាំង ខណៈរថយន្ដចង្កូតស្ដាំអាចកម្ទេចចោល

៨៖ អាល្លឺម៉ង់ គាំទ្រហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិករបស់អង្គការ NATO

៩៖ ៤ខែដើមឆ្នាំនេះ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលពន្ធបាន ៨១៧.៩លានដុល្លារ ស្មើនឹងជាង៣១% នៃផែនការច្បាប់ថវិកាជាតិ

១០៖ តុលាការហ្វីជី សម្រេចឲ្យសហរដ្ឋអាមេរិក អាចរឹបអូសនាវាប្រណីតរបស់មហាសេដ្ឋីរុស្ស៉ី

១១៖ កម្ពុជា ទទួលបានពានរង្វាន់ប្រាក់ពិភពលោក ក្នុងឱកាសចូលរួមពិព័រណ៍ពិភពលោក នៅ ឌុយបៃ

១២៖ សម្តេចប៉ាប ហ្រ្វង់ ស៉ីស ចង់យាងទៅទីក្រុងមូស្គូ ដើម្បីជួបលោក ពូទីន ប៉ុន្តែមិនទាន់ទទួលបានចម្លើយ

១៣៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៤លាននាក់ និងស្លាប់៣៤.៨ម៉ឺននាក់

១៤៖ ក្រសួងការពារជាតិបេឡារុស៖ សមយុទ្ធយោធាដ៏គួរឲ្យភ្ញាក់ផ្អើល មិនមែនដើម្បីគំរាមកំហែងដល់ប្រទេសជិតខាងទេ

១៥៖ កម្ពុជា, ឥណ្ឌូនេស៊ី និងថៃ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន, G20 និង APEC នៅចុងឆ្នាំនេះ

១៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៥២,៥៧៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៤០នាក់ស្លាប់ ក្នុង១ថ្ងៃ

១៧៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៩៥២,៩៦១នាក់, ដូសទី៣ចំនួន ៨,៦៣៦,៩៣៩នាក់ និងដូសទី៤ ចំនួន ១,៧៨៣,៥១៧នាក់ (គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២)

១៨៖ ថៃ៖ មនុស្ស ៩,២៨៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

១៩៖ ការឈប់សម្រាកបុណ្យចំលើថ្ងៃអាទិត្យ មិនលើកទៅឈប់សម្រាកថ្ងៃបន្ទាប់ឡើយ, បើកម្មករនិយោជិតធ្វើការនៅថ្ងៃឈប់បុណ្យនេះ ត្រូវគិតប្រាក់បន្ថែម២ដង

២០៖ វិភាគអន្តរជាតិ៖ សង្រ្គាមអ៊ុយក្រែន ដាស់យក្សជប៉ុនឱ្យភ្ញាក់ពីដេក?

- ព័ត៌មាន Fresh News Plus

១៖ Elon Musk កំពុងស្វែងរកវិនិយោគិនធំៗដើម្បីចូលរួមក្នុងការទិញយក Twitter ខណៈដែលលោកនឹងកាត់បន្ថយការបោះទុនតិចតួច

២៖ Apple រងការចោទប្រកាន់ប្រឆាំងនឹងការទុកចិត្តរបស់សហភាពអឺរ៉ុបជុំវិញការរឹតបន្តឹងការទូទាត់តាមទូរសព្ទ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)