(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា​ ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ បានបង្ហោះនៅលើទំព័រ Facebook របស់ខ្លូន នៅរសៀលថ្ងៃនេះថា «នាងខ្ញុំ ធី សុវណ្ណថា លោក ស្រី ចំរើន និងក្រុមយុវជន បើកវេទិការកិច្ចពិភាក្សា ថ្ងៃទី១៣ ឧសភានេះ ម៉ោង២រសៀល នៅសណ្ឋាគាសាន់វ៉េ ស្តីពី តើលោក កឹម សុខា គួរលាលែងតំណែង រឺទេ?។ វេទិកានេះមានការអញ្ជើញគ្រប់បក្សនយោបាយ ជាវាគ្មិនកិត្តិយស»

សូមជំរាបថា លោក​ កឹម សុខា អនុប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងទទួលរងនូវរឿងអាម៉ាស់អាស្រូវផ្លូវភេទ ជាមួយកញ្ញា ស្រីមុំ ព្រមទាំងកំពុងទទួលរងនូវពាក្យបណ្តឹងចំនួន២របស់កញ្ញា ស្រីមុំ និង កញ្ញា ធី សុវណ្ណថា (ប្តឹងចោទប្រកាន់ពីបទបរិហាកេរ្តិ៍) ដោយអ្នកទាំងពីរប្តឹងទាមទារប្រាក់ចំនួន១.៣លានដុល្លារ៕