(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំ ស្តីពីការឈប់សម្រាកបុណ្យ ដែលមាន ប្រាក់ឈ្នួល ចំលើថ្ងៃអាទិត្យ, ក្រសួងបានបញ្ជាក់ថា រាល់ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។

នៅក្នុងសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានឱ្យដឹងទៀតថា យោងមាត្រា ១៦២ថ្មី នៃច្បាប់ស្ដីពីការងារ ក្រសួងការងារ ណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានដឹងថា ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។

នៅក្នុងសេចក្ដីណែនាំ បានឱ្យដឹងទៀតថា ប្រសិនបើកម្មករនិយោជិត និងនិយោជក ឯកភាពគ្នាមកធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់បុណ្យ ដែលមានប្រាក់ឈ្នួល ចំលើថ្ងៃអាទិត្យ នោះនិយោជក ត្រូវគិតការធ្វើការបន្ថែមម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% ឬ ២ដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕

ខាងក្រោមនេះជាសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖