(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ អមដោយលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ មន្ត្រីសង្កាត់ និងមេភូមិផងដែរ បានជួបជុំសំណេះសំណាលសួរសុខទុក្ខ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ផ្សេងៗ និងបញ្ហាប្រឈម ពិសេសការទទួលយកសំណូមពរ ក្នុងការរិះរកដំណោះស្រាយនៃកង្វល់នានា សម្រាប់បម្រើជូនប្រជាពលរដ្ឋ ដើម្បីឱ្យស្របតាមអនុសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ពិធីជួបជុំសំណេះសំណាល សួរសុខទុក្ខ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ផ្សេងៗ និងបញ្ហាប្រឈម ពិសេសការទទួលយកសំណូមពរ ក្នុងការរិះរកដំណោះស្រាយនៃកង្វល់នានា សម្រាប់បម្រើជូនប្រជាពលរដ្ឋនេះ ស្ថិតនៅក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។

ក្នុងពិធីនេះ លោក ឯក ឃុនដឿន និងលោកស្រី រាជ ផាវឿន បានសង្កត់ធ្ងន់លើការក្សាការពារសន្តិសុខ សុវត្ថិភាព និងការបម្រើសេវាសាធារណៈនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីបម្រើជូនប្រជាពលរដ្ឋ ក្រៅពីបញ្ហាផ្លូវ ប្រព័ន្ធលូ និងបញ្ហាផ្សេងៗមួយចំនួនទៀត បើទោះបីជាអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ មិនទាន់ទទួលបានសំណូមពរ ក្នុងការឱ្យជួយរកដំណោះស្រាយជូន ពីសំណាក់ប្រជាពលរដ្ឋក៏ដោយ៕