(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក បានប្រកាសគាំទ្រដំណើរបំពេញបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

តាមរយៈវីដេអូ គាំទ្រដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ពួកគាត់ជាប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងសហរដ្ឋអាមេរិក សូមថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ និងនាំសន្តិភាពជូនប្រជាជនខ្មែរទូទាំងប្រទេស ដូច្នេះ ពួកគាត់ប្តេជ្ញាគាំទ្រសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ជារៀងរហូត។

សូមជម្រាបថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានចេញលិខិតមួយអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ៕

សូមទស្សនាវីដេអូស្វាគមន៍របស់ពលរដ្ឋខ្មែរនៅអាមេរិកដូចខាងក្រោម៖