(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៩៥២,៩៦១នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៩៨,៤៤២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៤,៥២៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៥៨,៧៧៩នាក់
៤៖ អាយុ៥ឆ្នាំ ៣៩២,៧០៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៦៨,៥០៥នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៨,៦៣៦,៩៣៩នាក់ និងដូសទី៤ ចំនួន ១,៧៨៣,៥១៧នាក់ ។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕