(កំពង់ធំ)៖ លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ ប្រធានក្រុមការងារចុះជួយឃុំម្សាក្រង ស្រុកស្ទោង បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធានសាខាបក្ស មេក្រុមបក្សនិងបេក្ខជនពេញសិទ្ធិ បម្រុងនិងប្រជាពលរដ្ឋចំនួន៣០៧នាក់នៅឃុំម្សាក្រងស្រុកស្ទោង ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ អាណត្តិទី៥ នាពលខាងមុខនេះ។

លោក ឃុន ប៊ុនហូ បានជំរុញឱ្យសមាជិកបក្សទាំងអស់ណែនាំឱ្យក្រុមគ្រួសារទៅពិនិត្យឈ្មោះបោះឆ្នោត និងពិនិត្យឯកសារសម្រាប់ទៅបោះឆ្នោត ដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែថ្មី ឬឯកសារបញ្ជាក់ផ្សេងៗ ហើយក្រុមការងារត្រូវបន្តចុះដល់មូលដ្ឋាន ដើម្បីយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា។ សមាជិក-សមាជិកាគណបក្សឃុំចំណោមទាំងអស់គ្នា ត្រូវតែខិតខំយកចិត្តទុកដាក់អនុវត្តតាមផែន ការណែនាំ និងការចង្អុលបង្ហាញពីគណបក្សខេត្ត/ស្រុក ដើម្បីឈានឆ្ពោះទៅសម្រេចបានជោគជ័យ។

លោកក៏បានណែនាំដល់សមាជិក-សមាជិកាគណបក្សឃុំចំណោមទាំងអស់គ្នា ត្រូវប្រុងប្រៀបដំណើរឆ្ពោះទៅកាន់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខនេះផងដែរ។

លោកក៏បានអំពាវនាវដល់សមាជិកទាំងអស់ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំណា ដែលពេញចិត្ត ដែលអាចថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពជឿនលឿនបន្តទៀត។

ក្នុងនោះលោក ឃុន ប៊ុនហូ បានឧបត្ថម្ភអាវចំនួន៤០០អាវ មួកចំនួន៤០០ មួកនិងថវិការមួយចំនួនសម្រាប់ឃុំចាត់ចែងផងដែរ៕