(ស្វាយរៀង)៖ លោក ស៊ាន បូរ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងលោក ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបើកវគ្គបណ្ដុះបណ្ដាលភ្នាក់ងារគណបក្សសង្កេតការបោះឆ្នោតខេត្តស្វាយរៀង ស្តីពីតួនាទី ភារកិច្ចភ្នាក់ងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីលោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ព្រមទាំងភ្នាក់ងារគណបក្សទូទាំងខេត្តស្វាយរៀង សរុបចំនួន ២,០០០រូប នៃក្រុង-ស្រុកទាំង៨ របស់ខេត្តស្វាយរៀង ក្រោមកិច្ចសហការរវាងគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង និងផ្នែកបណ្ដុះបណ្ដាលនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល៕