(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៩ករណី ក្នុងនោះ ករណីប្រើប្រាស់៣ករណី, ដឹកជញ្ជូនរក្សាទុក១ ករណីនិងជួញដូរ៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៥នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៩៩២ករណី ឃាត់មនុស្ស៤៦១៧នាក់ (ស្រី៣១៦នាក់)៕