(ភ្នំពេញ)៖ ម៉ាស៊ីនលើកដាក់ទំនិញ TCM ត្រូវបានផលិតមកដោយបច្ចេកវិទ្យាខ្ពស់ពីរប្រទេសជប៉ុន ដែលអាចអោយស្រ្តីបើកម៉ាស៊ីន នេះបាន។ ដូចដែលយើងបានដឹងហើយថា រាល់ម៉ាស៊ីនលើកដាក់ទំនិញភាគច្រើន តម្រូវសម្រាប់តែអ្នកដែលមានកំលាំងខ្លាំង ជាពិសេសបុរស ទើបអាចបើកម៉ាស៊ីនទាំងនេះបាន ដោយសារវាពិបាកក្នុងការបញ្ជា នៅពេលដាក់ទំនិញធ្ងន់ៗ។

ប៉ុន្តែម៉ាស៊ីនលើកដាក់ទំនិញ TCM មិនត្រឹមតែអាចឲ្យមនុស្សប្រុសបើកម៉ាស៊ីននេះទេ សូម្បីតែស្រ្ដីក៏បើកវាបានដែរ ព្រោះប្រព័ន្ធចង្កូត របស់ម៉ាស៊ីននេះប្រើដោយប្រព័ន្ធអេឡិចត្រូនិក ដែលវាមានភាពងាយស្រូលក្នុងការប្ដូរទីតាំងរបស់វាបានយ៉ាងងាយដោយមិនចាំបាច់ ប្រើកំលាំងខ្លាំងទោះបីជាវាផ្ទុកដោយទំនិញធ្ងន់ច្រើនតោនក៏ដោយ។

ម៉ាស៊ីនលើកដាក់ទំនិញTCM មានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញក្នុងរោងចក្រ ឬសហគ្រាស តូច ធំ។ វាអាចលើកទំនិញបាន រហូតទៅដល់ទម្ងន់៤៣តោន ហើយអាចបើកបរនៅកន្លែងដែលតូចចង្អៀតបានយ៉ាងងាយស្រួល។ ម៉ាស៊ីននេះមានច្រើនប្រភេទស្រប ទៅតាមតម្រូវការរបស់អតិថិជន ដូចជាម៉ាស៊ីនដែលប្រើដោយអាគុយ ស៊ាំង ម៉ាស៊ូត ឬហ្គាស។

ដូចឆ្នេះហើយ វាក្លាយជាជម្រើសដ៏ល្អ សម្រាប់អ្នកជំនួញទាំងឡាយណាមានចំនួនកម្មករតិច ដែលពូកគេអាចប្រើប្រាស់ម៉ាស៊ីន មួយនេះ ដោយសារវាអាចជួយបំពេញការងារបានច្រើន ក្នុងអាជីវកម្មរបស់ពួកគេ។

គួរបញ្ចាក់ផងដែរថា ម៉ាស៊ីនលើដាក់ទំនិញម៉ាក TCM ត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន RMA Cambodia ។
ព័ត៌មានសម្រាប់ទំនាក់ទំនងបន្ថែម៖
No. 13, National Road No. 4, Sangkat Chomchav, Khan Pou Sen Chhey, Phnom Penh
Tel: 023 729 252/017 555 160