(ព្យុងយ៉ាង)៖ មិនខ្វល់ពីការរិះគន់ និងគ្រោងការថ្កោលទោសពីសំណាក់អន្តរជាតិនោះឡើយ ដោយសមាជបក្សរបស់កូរ៉េខាងជើងដ៏កម្របំផុតនោះ នៅតែត្រូវបានរៀបចំឡើងប្រកបដោយភាព ជោគជ័យ​លើស​ការស្មាន ហើយសម្រាប់ពេលនេះ ការប្រគុំតន្ត្រីដ៏ធំមិនធ្លាប់មាន ក៏ត្រូវបានរៀបចំ ឡើងថែមទៀតដើម្បីអបអរដល់មេដឹកនាំកំពូលផុតលេខ គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយ Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នំា២០១៦។

ក្រុមតន្ត្រីលេខ១ របស់កូរ៉េខាងជើងមានឈ្មោះថា Moranbong និងធ្លាប់ទៅកាន់ប្រទេសចិន កាលពីប៉ុន្មានខែមុន តែមិនបានសម្តែងផង ក៏បានទទួលបញ្ជាឲ្យត្រឡប់មកកូរ៉េខាងជើងវិញនោះ គឺជាក្រុមដែលដឹកនាំការប្រគុំតន្ត្រីមិនធ្លាប់មាននោះ។ ពួកនាងជានារីវ័យក្មេងៗ ដែលត្រូវបានជ្រើសរើស និងបង្វឹកដោយយកចិត្តទុកដាក់ ក្រោមការបង្អុលបង្ហាញពីលោក គីម ជុងអ៊ុន អស់ជាច្រើនឆ្នាំ។

គួរបញ្ជាក់ថា ការប្រគុំតន្ត្រីខាងលើនេះ បានប្រារព្ធឡើងនៅពហុកីឡាដ្ឋានជាតិព្យុងយ៉ាង ដោយមាន មនុស្សម្នាចូលរួម ១០,០០០នាក់ ក្នុងនោះក៏រួមមានទាំងយោធា និងមន្ត្រីជួរមុខជាច្រើនរូបផងដែរ។ ងាកមកមើលការសង្ស័យថាកូរ៉េខាងជើង និងធ្វើការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរនោះ គឺនៅតែ ស្ថិតជាការសង្ស័យនៅឡើយ ព្រោះអ្វីៗបានត្រៀមទុកជាស្រេចទៅហើយ៕