(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចបញ្ចប់តំណែងប្រធាន មន្ទីររៀបចំដែនដី ខេត្តសៀមរាប លោក សែ សាមុត យកមកឲ្យមកបម្រើការងារនៅក្រសួងវិញ ក្រោយពីមន្រ្តីរូបនេះមានបញ្ហាជាច្រើន នាពេលកន្លងទៅ។

យោងតាមសេចក្តីប្រកាសបញ្ចប់ភារកិច្ចរបស់លោកទេសរដ្ឋមន្រ្តី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកនេះ បានសម្រេចតែងតាំងលោក ហ៊ី សាយ ជំនួសវិញ។

មន្រ្តីក្រសួងរៀបចំដែនដីម្នាក់ បានថ្លែងថា "ប្រធានមន្ទីរចាស់​ លោក​ សែ​ សាមុត​ ហ្នឹង​ មានបញ្ហាច្រើនណាស់"។

លោក ជា សុផារ៉ា​ ធ្លាប់បានប្រាប់មន្រ្តីទាំងអស់​ នៅថ្ងៃប្រជុំលើកទី​១​ថា​ នឹងមិនមានការរុះរើអ្វីទាំងអស់ សុំឲ្យប្រឹងប្រែងធ្វើការបម្រើ រាស្ត្រឲ្យបានត្រឹមត្រូវ​ ឲ្យលឿន និងមានតម្លាភាព​ តែបើធ្វើការមិនល្អ​ ដកចេញ​ហើយ​ កុំថាអត់បានប្រាប់មុន៕

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីថ្មី ខេត្តសៀមរាប