(ភ្នំពេញ)៖ អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (OPENNET) បានចេញសេចក្ដីជូនដំណឹង ដោយបានបញ្ជាក់ថា ដោយសារមានការគាំទ្រ ផ្នែកបច្ចេកទេសពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) អភិបាលបណ្តោះអាសន្ន បានរៀបចំយន្តការ ក្នុងការបន្តអាជីវកម្មរបស់ក្រុមហ៊ុន OPENNET ឲ្យដំណើរការប្រក្រតី និងធានាបាននូវនិរន្តភាព នៃការផ្តល់សេវាអ៊ីនធឺណិតដល់អតិថិជន។

ក្នុងន័យនេះ ក្នុងករណីសេវាអ៊ីនធឺណិតរបស់អតិថិជនជួបប្រទះបញ្ហា រអាក់រអួល ឬមិនដំណើរការ ឬអតិថិជនមានបំណងចង់ជាវថ្មី ឬចង់បន្តប្រើប្រាស់សេវាអ៊ីនធឺណិត សូមមេត្តាទំនាក់ទំនងមកកាន់លេខទូរស័ព្ទ០១៥ ៦៣៣ ៩៩៩ ឬអាចអញ្ជើញទៅទំនាក់ទំនងផ្ទាល់ក្នុងម៉ោងបំពេញការងារព្រឹកពីម៉ោង ៨៖០០នាទី-១២៖០០នាទី និងរសៀលពីម៉ោង ១៣៖៣០-១៧៖៣០រសៀល នៅតាមសាខារបស់ក្រុមហ៊ុន OPENNET ទាំង ៨ សាខា នៅតាមបណ្តាខេត្តរួមមាន សាខាខេត្តបាត់ដំបង សាខាខេត្តបន្ទាយមានជ័យ សាខាក្រុងប៉ោយប៉ែត សាខាខេត្តសៀមរាប សាខាខេត្តកំពង់ធំ សាខាខេត្តកំពង់ចាម សាខាខេត្តត្បូងឃ្មុំ និងសាខាខេត្តព្រះសីហនុ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖