(កំពង់ចាម)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បានផ្ដល់បទសម្ភាសជូនបណ្ដាញព័ត៌មាន Fresh News បញ្ជាក់អំពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បន្ទាប់ពីសប្បុរសជននានាបានបរិច្ចាគថវិកាជូនស្ថាប័នមនុស្សធម៌មួយនេះ។

ការផ្ដល់បទសម្ភាសនេះ ធ្វើឡើងក្នុងដំណើរបេសកម្មមនុស្សធម៌ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់គ្រួសារយុវជន ចាប រីម ដែលមានបញ្ហាខួរក្បាល និងចែកអំណោយជូនពលរដ្ឋ៦៧គ្រួសារ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនអ្នកស្រី សៀង ផល្លី អាយុ៥៥ឆ្នាំ ជាស្ត្រីពិការទុរគតឥតទីពឹង រស់នៅភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។

សូមស្ដាប់ការលើកឡើងរបស់ លោកស្រី ម៉ែន នារីសោភ័គ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖