(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំសិក្ខាសាលា វគ្គទី៤ ស្តីពី ការជំរុញសហគ្រិនភាពជាយុវជននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

សិក្ខាសាលានេះនឹងធ្វើឡើងក្រោមប្រធានបទ «ការយល់ដឹងពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (STEM) ក្នុងការជំរុញសហគ្រិនភាព» ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

សិក្ខាសាលាជាស៊េរីវគ្គទី៤នេះ ត្រូវបានគ្រោងរៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត និងសាធារណៈជនដូចខាងក្រោម៖

* ជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈ STEM

* ការប្រើប្រាស់វិធីសាស្ត្រ STEM នៅក្នុងការសិក្សា- អត្ថប្រយោជន៍របស់ STEM សម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស

* យល់ដឹងអំពី STEM នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

* ការអនុវត្ត STEM នៅក្នុងអាជីវកម្ម និងសហគ្រិនភាព- បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយក្នុងការសិក្សា និងអនុវត្តជំនាញ STEM ជាដើម ៕