(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥នាក់, ជាសះស្បើយ២៩នាក់ និងគ្មានអ្នកស្លាប់ទេ

២៖ EU ថាការសម្រេចចិត្តរបស់រុស្ស៉ី កាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប៉ូឡូញ និងប៊ុលហ្ការី ជាទង្វើជំរិតទារប្រាក់

៣៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបជាមួយ ប្រធានាធិបតីអាមេរិក ដែលអញ្ជើញសម្តេចចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

៤៖ ឥណ្ឌូណេស៊ីពង្រីកការហាមប្រាមនាំចេញប្រេងដូង ដោយហាមទាំងប្រេងដូងឆៅនិងប្រេងដូងចម្រាញ់រួច

៥៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យផ្ទេរអ្នកជំងឺកូវីដ១៩ ចេញពីស្តាតអូឡាំពិក ទៅមន្ទីរពេទ្យហ្លួងម៉ែ ឬមន្ទីរពេទ្យចាក់អង្រែ ដើម្បីប្រគល់ស្តាតអូឡាំពិក សម្រាប់កីឡាករហ្វឹកហាត់

៦៖ គណៈកម្មការអឺរ៉ុបស្នើឱ្យមានការផ្អាកដកហូតពន្ធលើការនាំចូលទំនិញពីប្រទេសអ៊ុយក្រែនរយៈពេលមួយឆ្នាំ

៧៖ សម្តេចតេជោ ហ៊ុន សែន៖ «កុំចាំដល់ពេលមានសង្គ្រាម ដូចក្រោយរដ្ឋប្រហារ ឆ្នាំ១៩៧០ ទើបស្រែករកសន្តិភាព ត្រូវការពារសន្តិភាព កុំឲ្យមានការបំផ្លាញ» !

៨៖ សភាអាមេរិក អនុម័តសេចក្តីព្រាងច្បាប់ ដើម្បីជួយឲ្យតៃវ៉ាន់ទទួលបានឋានៈឡើងវិញនៅ WHO ខណៈវាត្រូវបានបញ្ជូនឲ្យលោក បៃដិន ដើម្បីចុះហត្ថលេខា

៩៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភប្រតិភូកីឡាករ ចូលរួមប្រកួតស៊ីហ្គេមនៅវៀតណាម ៥៦០នាក់ ម្នាក់ៗ៥០០ដុល្លារ

១០៖ អង់គ្លេសព្រមានចិនថា បើចង់បន្តរីកចម្រើនទៅមុខជាកំពូលមហាអំណាច ដាច់ខាតត្រូវគោរពសណ្តាប់ធ្នាប់អន្តរជាតិ

១១៖ សម្តេចតេជោ ហ៊ុន សែន៖ បើមិនមានផលប៉ះពាល់ធំហួសពីជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន នៅឆ្នាំ២០២៣ រដ្ឋាភិបាលមានលទ្ធភាពដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ

១២៖ សមាជិកសភាកាណាដា បោះឆ្នោតជាឯកច្ឆន្ទចាត់ទុកសកម្មភាពរបស់រុស្ស៊ី នៅអ៊ុយក្រែនជា «អំពើប្រល័យពូជសាសន៍»

១៣៖ សម្តេចតេជោ ហ៊ុន សែន៖ កីឡាមានស្តង់ដារដូចគ្នា ប៉ុន្តែនយោបាយ និងលទ្ធិប្រជាធិបតេយ្យ មានស្តង់ដារមិនដូចគ្នា

១៤៖ លោក ហ្សេលេនស្គីថា ឥណ្ឌូណេស៊ី អញ្ជើញរូបលោកឱ្យចូលរួមកិច្ចប្រជុំកំពូល G20

១៥៖ សម្តេចតេជោ ហ៊ុន សែន៖ ពេលទៅអាមេរិក និងស្វីស សម្តេចនឹងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ដែលរស់នៅទីនោះ

១៦៖ ប្រធានាធិបតីតួកគី នឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ដើម្បីផ្សះផ្សាទំនាក់ទំនង

១៧៖ សម្តេចតេជោ ហ៊ុន សែន ចង់ប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមន្ទីរពេទ្យឯកទេសមហារីក

១៨៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស ជំរុញការបង្កើនការផលិតអាវុធ សម្រាប់ជួយអ៊ុយក្រែន រយៈពេលវែង

១៩៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា សម្តេចនឹងបន្តកាន់អំណាចយ៉ាងច្រើនណាស់១០ឆ្នាំទៀត ទោះបីជាគ្រូទាយថា សម្តេចនឹងមានអាយុ១០១ឆ្នាំ

២០៖ សហរដ្ឋអាមេរិក៖ មនុស្ស ៥៧,៧៣៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣១១នាក់ស្លាប់ ក្នុង១ថ្ងៃ

២១៖ កម្ពុជាត្រៀមថវិកាប្រមាណ៣០លានដុល្លារ សម្រាប់រៀបចំស៉ីហ្គេមឆ្នាំក្រោយ

២២៖ ថៃ៖ មនុស្ស ១៤,៤៣៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

២៣៖ តុលាការសម្រេចឃុំខ្លួន លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ បន្ទាប់ពីឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង

២៤៖ វិភាគអន្តរជាតិ៖ តើអព្យាក្រឹតភាព សម្រាប់អ៊ុយក្រែនគឺជា «អន្ទាក់» ឬ?

- ព័ត៌មាន Fresh News Plus

១៖ Elon Musk កំពុងបង្ហាញមហិច្ឆតាទិញយកក្រុមហ៊ុន Coca-Cola ព្រមទាំងមានបំណងបញ្ចូលសារធាតុកូកាអ៊ីនថែមទៀត

២៖ ប្រាក់ចំណូលរបស់ Microsoft បានកើនឡើងជាលំដាប់ ខណៈដែលក្រុមហ៊ុននេះក៏កំពុងបង្កើនមហិច្ឆតារបស់ខ្លួនក្នុងការទិញយក Activision Blizzard ក្នុងទំហំទឹកប្រាក់ដ៏ច្រើនផងដែរ

៣៖ ក្រុមហ៊ុនអ៊ឺរ៉ុបចំនួន១០ បើកគណនីនៅធនាគារ Gazprombank ដើម្បីបង់ថ្លៃទិញឧស្ម័នជាប្រាក់រូប្ល

៤៖ «Gangnam Style» នៅតែជាវីដេអូចម្រៀងមានចំនួនចូលមើលច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ ខណៈពេលនេះកើនចំនួន View លើស ៤.៤ពាន់លានដង ក្នុង YouTube

៥៖ Liverpool ចំណេញ ២គ្រាប់ក្នុងដៃ ពេលយកឈ្នះក្រុមអេស្ប៉ាញ Villarreal នៅ UCL

៦៖ រដូវកាលលីគបាល់ទាត់អ៊ុយក្រែន២០២១/២២ ត្រូវបានបញ្ចប់ ដោយសារច្បាប់អាជ្ញាសឹក

៧៖ Benfica សម្រេចកិច្ចព្រមព្រៀង ក្នុងគោលការណ៍ ជាមួយលោក Schmidt ដើម្បីក្លាយជាគ្រូបង្គោលថ្មី


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)