(ភ្នំពេញ)៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យលោក Trung Duk Curng អគ្គនាយកធនាគា MB Bank ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងពីបរិយាកាសវិនិយោគនៅកម្ពុជាមានភាពអ៊ូអរយ៉ាងប្រសើរ នាពេលបច្ចុប្បន្ននេះ ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានលើកឡើងថា បរិយាកាសវិនិយោគនៅកម្ពុជា មានភាពអ៊ូរអរប្រសើរដោយមូលហេតុចំនួន៥រួមមាន៖

១៖ កម្ពុជាមានសុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ
២៖ កម្ពុជាមានច្បាប់វិនិយោគ ដែលផ្តល់ភាពងាយស្រួល វិនិយោគ
៣៖ កម្ពុជាមានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយសម្រាប់ជួយសម្រួលសម្រេចការវិនិយោគ
៤៖ កម្ពុជាមិនតម្រូវឱ្យអ្នកវិនិយោគ ប្រើតែប្រាក់រៀលសម្រាប់បើកប្រាក់ខែដល់បុគ្គលិកទេ កម្ពុជាអនុញ្ញាតឱ្យប្រើប្រាស់ប្រាក់ដទៃទៀតដូចជាប្រាក់ដុល្លារជាដើម ដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកផង និងធ្វើពាណិជ្ជកម្មនៅកម្ពុជាផង
៥៖ កម្ពុជាកម្លាំងពលកម្មវ័យក្មេងច្រើន៕