(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងនគរបាលរបស់លោកបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន មួយករណីស្ថិត នៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំចំនួន២កញ្ចប់ធំ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «កម្លាំងជំនាញនគរបាលស្រុកក្រូចឆ្មារ បានធ្វើការស្រាវជ្រាវ និងបង្ក្រាប ករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្រី ពិទូ ហៅ ជូ អាយុ២៦ឆ្នាំ នៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ»

បើតាមលោកស្នងការ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូូតម៉្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន ០២កញ្ចប់ (ធំ ០១កញ្ចប់ និងតូច ០១កញ្ចប់) ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹង ០១គ្រឿង និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង​​ បញ្ជូនទៅតុលាការផ្តន្ទាទោ សតាមច្បាប់៕