(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូជី អគ្គសេនាធិការចម្រុះ កងស្វ័យការពារជប៉ុន បានដឹកនាំគណៈប្រតិភូអញ្ជើញដល់កម្ពុជា នៅវេលាម៉ោង០៨៖៥៥នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា៖ ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូជី នឹងចូលជួបសម្ដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ជួបពិភាក្សាទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក, ទស្សនាសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ, វិមានឈ្នះ ឈ្នះ, និងសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង៕