(បាងកក)៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍នៅមុននេះបន្តិចបានឲ្យដឹងថា មាន​មនុស្ស ២នាក់ បានរងបួស ដោយសារការផ្ទុះគ្រាប់បែកនៅស្ថានីយរថភ្លើង Hua Lamphong ក្នុងទីក្រុងបាងកក។

ប៉ូលិសបានបញ្ជាក់ថា គ្រាប់បែកដែលផ្ទុះនោះ ជាប្រភេទគ្រាប់បែកពីងប៉ុង (គ្រាប់បែកមានទំហំប៉ុនគ្រាប់ពីងប៉ុង) បណ្ដាល​ឲ្យបុរស ២នាក់រងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​ក្បែរកន្លែងកើតហេតុ ហើយប៉ុន្មាននាទីក្រោយ​មក គ្រូពេទ្យបានបញ្ជាក់ថា អ្នករបួសទាំងពីរនាក់នោះ មានសុវត្ថិភាព មិនប៉ះពាល់ដល់ជីវិត។

នៅពេលនេះ ក្រុមជំនាញកំពុងតែធ្វើការស៊ើបអង្កេត ប៉ុន្តែនៅមិនទាន់ទទួលបានលទ្ធផលនោះទេ៕