(ភ្នំពេញ)៖ នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវឱ្យសម្បុរសជននានា ឱ្យបន្តចូលរួមក្នុងយុទ្ធនាការចែកទឹក ជូនប្រជាពលរដ្ឋ ដែលខ្វះទឹកប្រើប្រាស់ និងទទួលទាន រហូតដល់មានទឹកភ្លៀងគ្រប់គ្រាន់ឡើងវិញ។

សម្តេចបានថ្លែងអំណរគុណ ដល់សប្បុរសជននានា នាពេលកន្លងមក ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ នៅក្នុងយុទ្ធនាការចែកទឹក។ សម្តេចចាត់ទុកថានេះ គឺជាសមានចិត្តទៅវិញទៅមក ជាពិសេសក្នុងស្ថានភាពលំបាក។

សម្តេចតេជោ បានលើកឡើងថា «ចាប់តាំងពីបានដាក់ចេញនូវ យុទ្ធនាការចែកចាយទឹកជួយបងប្អូនជនរួមជាតិ ដែលកំពុងត្រូវការទឹកទទួល ទានជាបន្ទាន់នៅតាមតំបន់ដាច់ស្រយាលខ្វះខាតទឹកទូទាំងប្រទេស គឺយើងសង្កេតឃើញសប្បុរជន ក្រុមហ៊ុនជាតិ និង អន្តរជាតិ ក្រុមអ្នកស្ម័គ្រចិត្ត អាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងប្រដាប់អាវុធ បានដឹកទឹកតាមឡាន តាមម៉ូតូយកទៅផ្តល់ជូនប្រជា ពលរដ្ឋដោយទឹកមុខរីករាយ។ នេះបង្ហាញឱ្យឃើញពីទឹកចិត្តជួយគ្នាទៅវិញទៅមក ជាពិសេសក្នុង ស្ថានភាពលំបាក។ ទន្ទឹមនឹង នោះក៏មានការចុះជីក និងស្តារអណ្តូងទឹក ប្រឡាយ និងស្រះទឹក បឹងនិងអាងស្តុកទឹកមួយចំនួន ព្រមទាំងផ្តល់ជំនួយម្ហូបអាហារ ថ្នំាពេទ្យ និងរបស់របរប្រើប្រាស់ផ្សេងៗ ផ្តល់ជូនបងប្អូន រួមទាំងការ ជួសជុលផ្ទះសម្បែង និងសាលារៀនឡើងវិញបន្ទាប់ពីបានខូចខាតដោយ សារខ្យល់ព្យុះ និងខ្យល់កន្រ្តាក់»៕