(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងជាទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

ទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលទាំង៤រូប ដែលទទួលបានការតែងតាំងនេះ សុទ្ធសឹងជាមេធាវី រួមមាន៖ លោក ហូ លីហូវ, លោក ព្រូ ស៉ីថន, លោក កង តារាវុធ, និងលោក ប៊ុន សុវណ្ណ។

ការតែងតាំងនេះ គឺជាការទទួលស្គាល់ចំពោះលទ្ធផលដ៏ល្អប្រសើរ របស់ក្រុមមេធាវីក្នុងការចូលរួមចំណែកជួយដល់កិច្ចការច្បាប់ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យអាកាសស៉ីវិលនៅកម្ពុជា៕