(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានជួយអន្តរាគមន៍ បញ្ជូនពលរដ្ឋខ្មែរ ០៦នាក់ត្រលប់មកកម្ពុជាវិញ។ ការជួយអន្តរាគមន៍នេះ ធ្វើឡើងក្រោយពី ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត សាកែវ ប្រទេសថៃ ទទួលព័ត៌មានថា មានពលរដ្ឋខ្មែរចំនួន០៦នាក់ ត្រូវបានមេខ្យល់ដឹកចូលប្រទេសថៃដោយខុសច្បាប់ និងទុកពួកគាត់ចោលនៅខេត្តសាកែវ ប្រទេសថៃ។

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត សាកែវ ប្រទេសថៃ បានទំនាក់ទំនងជាមួយអាជ្ញាធរថៃ រៀបចំបញ្ជូនពលរដ្ឋខ្មែរ ០៦នាក់ ត្រឡប់មកកម្ពុជាវិញ តាមច្រកម៉ាឡៃ កាលពីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។

ពលរដ្ឋខ្មែររងគ្រោះទាំង ០៦ នាក់ រួមមាន៖ ទី១ ឈ្មោះ អូន សំណាង ភេទប្រុស អាយុ ៤៤ឆ្នាំ នៅស្រុកសំឡូត ខេត្តបាត់ដំបង, ទី២ ឈ្មោះ ឡុង សៀម ភេទប្រុស អាយុ ៣២ឆ្នាំ នៅស្រុកសំឡូត ខេត្តបាត់ដំបង, ទី៣ឈ្មោះ យង់ នី ភេទប្រុស អាយុ ១៤ឆ្នាំ នៅស្រុកសំឡូត ខេត្តបាត់ដំបង, ទី៤ ឈ្មោះ ម៉ូ សំណាង ភេទប្រុស អាយុ ៣៧ឆ្នាំ នៅស្រុកសំឡូត ខេត្តបាត់ដំបង និងទី៥ ឈ្មោះ សូ សុខ ភេទប្រុស អាយុ ៤៥ឆ្នាំ នៅស្រុកទាំង ខេត្តតាកែវ និងចុងក្រោយ ឈ្មោះ ឯក សា ភេទប្រុស អាយុ ២៧ឆ្នាំ នៅស្រុកទឹកឈូរ ខេត្តកំពត៕