(ភ្នំពេញ)៖ លោកអ្នកគ្រាន់តែចំណាយ ទឹកប្រាក់ចំនួនត្រឹមតែ៣១៨ដុល្លារ ក្នុងមួយខែ​ប៉ុណ្ណោះ នឹងទទួលបានម៉ាស៊ីនលើកដាក់ម៉ាក TCM ដែលមានគុណភាពខ្ពស់ មកពីប្រទេសជប៉ុន ដែលនាំចូល និងចែកចាយផ្តាច់មុខ ដោយក្រុមហ៊ុន RMA Cambodia ទៅប្រើប្រាស់ សម្រាប់អាជីវកម្ម។

អតិថិជន អាចមកទទួលយកឧបករណ៍ លើកដាក់ទំនិញ TCM ដោយគ្រាន់តែ មកទទួលយកសេវាកម្មឥណទាន បង់រំលោះជាមួយ ក្រុមហ៊ុន អ អឹម អេ ហ្វាយនេនសលសឺវីស (RMA Financial Services, RMA F)។

ការបង់រំលោះនេះ មានលក្ខណៈបត់បែន ទៅតាមតម្រូវការអតិថិជន ហើយមានរយៈ ពេលវែងរហូតដល់ប្រាំឆ្នាំ ។ ជាពិសេស លក្ខខណ្ឌក្នុងការបំពេញឯកសារ ភ្ជាប់មានភាពងាយស្រួល និងមានដំណើរការឆាប់រហ័ស ដោយចំណាយពេលតែ បីថ្ងៃប៉ុណ្ណោះ។ ប្រសិនបើ លោកអ្នកមានសំណួរពាក់ព័ន្ធ នឹងឯកសារ ក្រុមហ៊ុនមានភា្នក់ងារ ចុះធ្វើការណែនាំ ជួនលោកអ្នកដល់ទីកន្លែង។

ម៉ាស៊ីនលើកដាក់ទំនិញ TCM  អាចប្រើបាស់ ក្នុងឃ្លាំងដ៏ចង្អៀតបាន លើកដាក់ទំនិញក្នុងទម្ងន់ពី ១តោន ទៅ៤៣តោន និងអាច លើកដាក់ពីកម្ពស់ពី ១ ទៅ៧ម៉ែ្រត ជាពិសេស TCM អាចប្រើជាមួយ ម៉ាស៊ួត សាំង អាគុយ និងឧស្ម័ន (LPG) ទៅតាមប្រភេទ នីមួយៗ។

RMA ​F មិនត្រឹមតេផ្តល់សេវាបង់រំលោះ លើម៉ាស៊ីនលើកដាក់ទំនិញ TCM  ប៉ុណ្តោះទេ, RMA F មានសេវាកម្មផ្តល់ឥណទាន សម្រាប់ការជាវផលិតផលផ្សេងទៀត របស់ក្រុមហ៊ុន RMA Cambodia ដូចជា រថយន្ត Ford, រថយន្តប្រណិត Jaguar, Land Rover, Range Rover ត្រាក់ទ័រចនឌារ (John Deere) រថយន្តដឹកម៉ាក FUSO គ្រឿងចក្រ JCB និងផលិតផលច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈអស័យដ្ឋានខាងក្រោម៖
ផ្ទះលេខ ២៧, ផ្លួវ ១៣៤, សង្កត់មិត្តភាព, ខណ្ឌ ៧មករា, រាជធានី ភ្នំពេញ(Head Office)
លេខទំនាក់ទំនង   +855 (0)17 666498
អ៉ីម៉ែល:  [email protected]
-TCM Showroom: No.13 ផ្លួវជាតិលេខ៤, សង្កត់ ចោមចៅ, ខណ្ខ ពោធ៏សែនជ័យ, ភ្នំពេញ
Tel: 023 729 252/ 095 666 356/ 017 555 160 ៕