(ស្វាយរៀង)៖ ភ្លៀងលាយឡំជាមួយផ្គររន្ទះបានបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ៥ខ្នង ត្រូវរបើកដំបូល តែសំណាងមិនមានមនុស្សគ្រោះថ្នាក់ដល់អាយុជីវិត។

បើតាមមន្ត្រីរដ្ឋបាលស្រុក បានឲ្យដឹងថា កាលពីវេលាម៉ោង ១៦៖៣០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងឃុំអំពឹល ស្រុករមាសហែក មានភ្លៀងលាយខ្យល់កន្រ្តាក់បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង។

អាជ្ញាធរមូលដ្ឋានស្រុករមាសហែក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងរន្ទះត្រូវប្រញាប់ប្រញាល់រកទីទួលមានសុវត្ថិភាព និងបិទទូរស័ព្ទហើយរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា៕