(ភ្នំពេញ)៖ លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចេញលិខិតថ្លែងអំណរគុណសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានចូលរួមរំលែកទុក្ខមរណទុក្ខ និងចូលរួមផ្ទាល់ចំពោះមរណភាពម្តាយរបស់លោក គឺមហាឧបាសិកា តាន់ រ៉ាយ។

គួរជម្រាបថា មហាឧបាសិកា តាន់ រ៉ាយ បានទទួលមរណភាព កាលពីថ្ងៃទី១១ ខែមេមសា ឆ្នាំ២០២២ វេលាម៉ោង ១១៖១៥នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ នៅទីក្រុងបាងកក ប្រទេសថៃ។

លោក កៅ ខុនដារ៉ា បានលើកឡើងថា លោក និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេច ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃបំផុតផ្ញើរសាររំលែកទុក្ខចំពោះមរណៈភាព
អ្នកម្តាយរបស់លោកបាទ ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ១១:១៥នាទីយប់ ថ្ងៃច័ន្ទ ១០កើតខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

សាររំលែកទុក្ខប្រកបដោយមនោសញ្ចេតនា និងសមានចិត្តដ៏ជ្រាលជ្រៅរបស់សម្តេច គឺជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះខ្ញុំបាទ និងក្រុមគ្រួសារដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបាននូវ សមានចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្តេច និងឧត្តមភរិយាបានឡើយ។

ខ្ញុំបាទសូមលើកហត្ថប្រណម្យបន្ទន់កាយសូមបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិដែលមានតេជៈបារមីទាំងអស់ក្នុងលោក សូមប្រោសប្រទានពរជ័យសិរីមង្គលបវរមហាប្រសើរជូន
ចំពោះសម្តេច និងក្រុមគ្រួសារទាំងអស់ សូមសមប្រកបបាននូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕