(ត្បូងឃ្មុំ)៖ កម្លាំងនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបង្ក្រាបគោយន្ដកែច្នៃមួយគ្រឿង ដែលដឹកឈើប្រណិត (ធ្នង់) ៣៤ដុំ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវវិស្វកម្ម ភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
មន្រ្តីនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន នៃការដឹកជញ្ជូនឈើខុសច្បាប់នោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាឲ្យកម្លាំងជំនាញចុះទៅបង្ក្រាប និងធ្វើការទប់ស្កាត់ ទាន់ពេលវេលាផងដែរ។

បច្ចុប្បន្ន វត្ថុតាងដែលបង្ក្រាប ត្រូវបានកម្លាំងនគរបាលស្រុកមេមត់ បានប្រគល់ទៅរដ្ឋបាលព្រៃឈើ ស្រុកចាត់ការតាមនីតិវិធី៕