(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.១លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៧ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៥៧១,៧៧២នាក់ (ស្លាប់ ៤៣,០២១នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៤៤,៤៦៧នាក់ (ស្លាប់ ១៥៦,១៣៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៤៣៣,៥៥១នាក់ (ស្លាប់ ៣៥,៥០៧នាក់)
* ថៃ ឆ្លងចំនួន ៤,១៨០,៨៦៨នាក់ (ស្លាប់ ២៧,៩០២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៤,៧១២នាក់ (ស្លាប់ ៦០,១៩៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,១៨៤,២២៦នាក់ (ស្លាប់ ១,៣៣១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,៧៧០នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២០៦,០៤២នាក់ (ស្លាប់ ៧៣៦នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤១,២៦៩នាក់ (ស្លាប់ ២១៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,២២៨នាក់ (ស្លាប់ ៣,០៥៦នាក់)៕

style="text-align: center;">