(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១២នាក់, ជាសះស្បើយ២៤នាក់ និងគ្មានអ្នកស្លាប់ទេ

២៖ លោក អេម៉ានុយអែល ម៉ាក្រុង ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង អាណត្តិថ្មី

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ជម្លោះអ៊ុយក្រែន និងរុស្ស៊ី អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល

៤៖ លោក ពូទីន អបអរលោក ម៉ាក្រុង សម្រាប់ជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង

៥៖ សម្តេចតេជោ ហ៊ុន សែន ចង់ដកវិធានការពាក់ម៉ាស់នៅទីសាធារណៈ ប៉ុន្តែបន្តពាក់នៅទីកន្លែងបិទជិត

៦៖ ប្រមុខ EU នឹងស្វែងរកការពង្រឹងទំនាក់ទំនងយោធា, ពាណិជ្ជកម្ម ខណៈព្យាយាមទាញឥណ្ឌា ឱ្យនៅឆ្ងាយពីរុស្ស៉ី

៧៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិ និងមន្ត្រីពាក់ព័ន្ធ ជំរុញឲ្យពលរដ្ឋមកទទួលយកវ៉ាក់សាំងដូសទី៣ ដែលជាកាតព្វកិច្ចតម្រូវ ហើយចាក់នៅទីណាក៏បាន

៨៖ អង់គ្លេសបង្ហើបថា រុស្ស៉ីគ្រោងធ្វើប្រជាមតិ ក្នុងទីក្រុង Kherson របស់អ៊ុយក្រែន

៩៖ សម្ដេចតេជោ ហ៊ុន សែន អំណរគុណចំពោះការផ្ដល់វ៉ាក់សាំងរបស់អ៉ីតាលី និងសន្យាជំរុញកិច្ចសហប្រតិបត្តិការរវាងអ៉ីតាលី-អាស៊ាន និង EU-អាស៊ាន ឲ្យកាន់តែរឹងមាំបន្ថែមទៀត នៅពេលធ្វើជាប្រធានអាស៊ាន

១០៖ អាមេរិកត្រៀមថវិកា «៧១៣លានដុល្លារ» សម្រាប់ផ្តល់ជាជំនួយយោធាដល់អ៊ុយក្រែន និងប្រទេសអឺរ៉ុប១៥ទៀត

១១៖ សម្តេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងជំងឺកូវីដ១៩ ជាង២០លានដូសទៀត នឹងបញ្ជូនមកកម្ពុជា ជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នមានវ៉ាក់សាំងក្នុងឃ្លាំងជាង ១១លានដូស

១២៖ អាហ្វហ្កានីស្ថាន នឹងមិនអត់ឱនឱ្យជាដាច់ខាត ចំពោះទង្វើឈ្លានពាន, នេះជាសម្ដីរដ្ឋមន្ត្រីការពារជាតិតាលីបង់

១៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងបន្តពង្រឹងកិច្ចសហការជាមួយចិន និងតួអង្គពាក់ព័ន្ធ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់

១៤៖ ស្វីស ច្រានចោលសំណើរបស់អាល្លឺម៉ង់ ដែលចង់ឱ្យបញ្ជូនគ្រាប់រំសេវ ទៅឲ្យអ៊ុយក្រែន

១៥៖ សម្តេចតេជោ ហ៊ុន សែន៖ បរិយាកាសវិនិយោគនៅកម្ពុជាមានភាពអ៊ូអរ ដោយសារកត្តា៥យ៉ាង

១៦៖ ជប៉ុនបញ្ជូនបេសកជន ទៅកាន់កោះ Solomon ពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន

១៧៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា

១៨៖ ហ្វីលីពីនចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤

១៩៖ រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៣ខែមេសា កម្ពុជាទទួលបានភ្ញៀវជិត៣៣ម៉ឺននាក់, ទោះបីបុណ្យចូលឆ្នាំបញ្ចប់ តែនៅមានអ្នកដើរកម្សាន្តច្រើនទៀត

២០៖ តុលាការយោធាមីយ៉ាន់ម៉ា ពន្យារពេលប្រកាសសាលក្រម សម្រាប់សំណុំរឿងពុករលួយរបស់ លោកស្រី អោងសាន ស៊ូជី

- ព័ត៌មាន Fresh News Plus

១៖ Foxconn អ្នកផ្គត់ផ្គង់ធំរបស់ Apple បានបិទរោងចក្រធំៗចំនួនពីរនៅក្នុងប្រទេសចិន ដោយសារការរីករាលដាលសារជាថ្មី នៃជំងឺកូវីដ១៩

២៖ ភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តជប៉ុន Nisan បានធ្លាក់ចុះ ៤ភាគរយ ខណៈដែលក្រុមហ៊ុនបុត្រសម្ព័ន្ធ Renault កំពុងតែមានបំណងដកភាគហ៊ុនទៅវិញ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)