(ភ្នំពេញ)៖ ក្រុមពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ នៃទីស្តីគណៈរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។

ក្រុមពិធីការទាំង៣រូបនេះ រួមមាន៖

*ទី១៖ លោកស្រី សុងឡេង បូរ៉ា (នាយិការពិធីការសម្តេចតេជោ
នាយករដ្ឋមន្រ្តី)

*ទី២៖ លោកស្រី ទ្រី សុខា (ពិធីការសម្តេចតេជោនាយករដ្ឋមន្រ្តី)

*ទី៣៖ លោក ជា យុពា (ពិធីការសម្តេចតេជោនាយករដ្ឋមន្រ្តី)។

ក្រុមពិធីការទាំង៣រូបនេះ គឺជាអ្នកបម្រើការងារ និងរៀបចំកម្មវិធីដោយផ្ទាល់ជូនសម្តេចតេជោ ហ៊ុន សែន ទាំងនៅក្នុងប្រទេស និងដំណើរបំពេញទស្សនកិច្ចនៅក្រៅប្រទេស៕

លោកស្រី សុងឡេង បូរ៉ា (ជានាយិការពិធីការសម្តេចតេជោនាយករដ្ឋមន្រ្តី)

លោកស្រី ទ្រី សុខា (ពិធីការសម្តេចតេជោនាយករដ្ឋមន្រ្តី)

លោក ជា យុពា (ពិធីការសម្តេចតេជោនាយករដ្ឋមន្រ្តី)