(ភ្នំពេញ)៖ អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (OPENNET) នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងឲ្យ ដោយសារមានការគាំទ្រផ្នែកបច្ចេកទេសពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អភិបាលបណ្តោះអាសន្ន បានរៀបចំយន្តការ ក្នុងការបន្តអាជីវកម្មរបស់ក្រុមហ៊ុន OPENNET ឱ្យដំណើរការប្រក្រតី និងធានាបាននូវនិរន្តភាព នៃការផ្តល់សេវាអ៊ីនធឺណិតដល់អតិថិជន។

សេចក្តីជូនដំណឹងបន្តថា ក្នុងករណីសេវាអ៊ីនធឺណិត របស់អតិថិជន ជួបប្រទះបញ្ហា រអាក់រអួល ឬមិនដំណើរការ ឬអតិថិជនមានបំណង ឬចង់ជាវថ្មី ឬចង់បន្តប្រើប្រាស់សេវាអ៊ីនធឺណិត សូមមេត្តាទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 015 633 999 ឬ អាចអញ្ជើញទៅទំនាក់ទំនងផ្ទាល់ក្នុងម៉ោងបំពេញការងារព្រឹកពីម៉ោង ៨៖០០នាទី - ១២៖០០នាទី និងរសៀលពីម៉ោង ១៣៖៣០-១៧៖៣០រសៀល នៅតាមសាខារបស់ក្រុមហ៊ុន OPENNET ទាំង៩ (ប្រាំបួន) សាខា ក្នុងរាជធានីភ្នំពេញរួមមាន សាខា City Tower សាខាបឹងកេងកង សាខាទួលគោក សាខាទឹកថ្លា សាខាចោមចៅ សាខាឬស្សីកែវ សាខាច្បារអំពៅ សាខាស្ទឹងមានជ័យ និងសាខាតាខ្មៅ។

សម្រាប់ការទូទាត់ថ្លៃសេវារបស់អតិថិជន ដែលមានបំណងចង់ជាវថ្មី ឬ ចង់បន្តប្រើប្រាស់សេវាអ៊ីនធឺណិត អាចធ្វើការទូទាត់ ជាសាច់ប្រាក់បាននៅតាមទីតាំងទាំង៩ (ប្រាំបួន) សាខា ខាងលើ ឬធ្វើការទូទាត់តាមរយៈគណនីធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA)ដូចខាងក្រោម៖
* ឈ្មោះម្ចាស់គណនី (Account Holder) OUK RY
* លេខគណនី (Account Number) 003 898092

នៅពេលអតិថិជនធ្វើការទូទាត់តាមរយៈគណនីធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) រួចរាល់ សូមផ្ញើព័ត៌មានដូចខាង
ក្រោមមកកាន់ Telegram លេខ 097 736 1999:

* លេខគណនីអតិថិជន ឬ លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់អតិថិជន
* ចំនួនទឹកប្រាក់ដែលអតិថិជនបានធ្វើការទូទាត់
* លេខ Trx ID (ABA) នៃការទូទាត់ប្រាក់

ក្នុងករណី អតិថិជនរបស់ក្រុមហ៊ុន OPENNET បានធ្វើការទូទាត់ប្រាក់ផ្ទុយនឹងការណែនាំខាងលើ អភិបាលបណ្តោះអាសន្នមិនទទួលខុសត្រូវ ចំពោះការខាតបង់ឡើយ៕