(បន្ទាយមានជ័យ)៖ នាថ្ងៃអាទិត្យទី២៤ ខែមេសា ឆ្នាំ២០២២ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចាត់តាំងលោក វរសេនីយ៍ត្រី ព្រឹក ហ៊ុយ មេបញ្ជាការ វរសេនាតូចលេខ១ ដឹកនាំកម្លាំង អន្តរាគមន៍ ចុះជួយរុះរើ សាលារៀនចាស់ដែលមានសភាព ទ្រុឌទ្រោម ដើម្បីសាងសង់ថ្មី ស្ថិតនៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។

តាមសំណើរពីអាជ្ញាធរមូលដ្ឋាន ឲ្យកម្លាំងវរសេនាតូចលេខ១ ជួយរុះរើសាលារៀនចាស់ ១ខ្នងដែលមានទំហំ ទទឹង ៩ម៉ែត និងបណ្តោយ២៤ម៉ែត(៩x២៤) ដើម្បីសាងសង់ថ្មីវិញនោះ គឺបានសហការជាមួយប្រជាការពារភូមិ ឃុំ អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋមួយចំនួនទៀត ។

ក្រៅពីភារកិច្ចស្នូល ការងារទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ធ្វើជំរំជម្រកស្នាក់នៅ និងបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះដំណាំផ្សេងៗ គឺ បានចូលរួមសហការចុះជួយប្រជាពលរដ្ឋនោះ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពេលមានយថាហេតុផ្សេងៗ។

ក្នុងឱកាសនោះ ក៏បាននាំយក អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ និងបន្លែមួយចំនួនជូនដល់ក្រុមជាង នៅទីនោះផងដែរ៕