(ពោធិ៍សាត់)៖ ភ្លៀងមួយមេធំលាយឡំ និងខ្យល់កន្ត្រាក់ បានធ្វើឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន១៦ខ្នង ព្រមទាំងធ្វើឱ្យបាក់ដំណាំឈើហូបផ្លែមានដូចជា៖ ខ្នុរ ស្វាយ ធុរេន ចំនួន៤១ដើម តែមិនបណ្តាលរងគ្រោះថា្នក់ដល់អាយុជីវិតមនុស្សឡើយ។

ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង៣៧នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិឧបសម្ព័ន្ធតាឡុះ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីមន្ត្រីនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះថា នាវេលាម៉ោងកើតហេតុខាងលើ មានករណីខ្យល់កន្ត្រាក់ លាយឡំ និងទឹកភ្លៀង បានធ្វើឱ្យរបើកដំបូលផ្ទះ ចំនួន១៦ខ្នង ព្រមទាំងធ្វើឱ្យបាក់ដំណាំឈើហូបផ្លែ មានដូចជា៖ ខ្នុរ ស្វាយ ធុរេន ចំនួន៤១ដើម។

ប្រភពបានបន្តថា ម្ចាស់ផ្ទះ ក៏ដូចជាដំណាំហូបផ្លែ មានឈ្មោះដូចខាងក្រោម៖
ទី១-ម៉ៅ ខេនឌី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ ខូចខាតស័ង្កសី ចំនួន៤សន្លឹក បាក់ដើមខ្នុរ៦ដើម និងចេកមួយចំនួន
ទី២-សាលារៀនសហគមន៍ របើកស័ង្កសី ចំនួន០៥សន្លឹក
ទី៣-ឈួ ឈឿប ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ របើកស័ង្កសី ចំនួន០៧សន្លឹក
ទី៤-ប៊ុន នឿប ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ របើកស័ង្កសី ចំនួន០៦សន្លឹក និងបាក់ដើមខ្នុរ ០១ដើម
ទី៥-នាង ភីរុណ ភេទប្រុស អាយុ៤២ឆ្នាំ របើកស័ង្កសី ចំនួន០៤សន្លឹក
ទី៦-ខុន ផល្លា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ របើកស័ង្កសី ចំនួន១០សន្លឹក
ទី៧-យឿន សុខជា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ របើកស័ង្កសី ចំនួន០៣សន្លឹក
ទី៨-ណម ស្រីធី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ របើកស័ង្កសី ចំនួន១០សន្លឹក
ទី៩-សួង ចាន់សាត ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ របើកស័ង្កសី ចំនួន០៧សន្លឹក
ទី១០-អ៉ិត ខុន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ របើកស័ង្កសី ចំនួន១០សន្លឹក និងបាក់ខ្នុរ ០៥ដើម
ទី១១-យឿន ផាប់ ភេទប្រុស អាយុ៥៨ឆ្នាំ របើកស័ង្កសី ចំនួន១០សន្លឹក បាក់ស្វាយ ០២ដើម និងខ្នុរ០២ដើម
ទី១២-សុខ វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ របើកស័ង្កសី ចំនួន០៦សន្លឹក
ទី១៣-ធូ សុខណយ ភេទស្រី អាយុ២៩ឆ្នាំ របើកស័ង្កសី ចំនួន០៨សន្លឹក
ទី១៤-វុត ធី ភេទប្រុស អាយុ៣៥ឆ្នាំ របើកស័ង្កសី ចំនួន០៤សន្លឹក
ទី១៥-សោ ទិន ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរកសិករ របើកស័ង្កសី ចំនួន១០សន្លឹក បាក់ដើមបឺរ ០៥ដើម ស្វាយ០៥ដើម និងធុរេន ១០ដើម
ទី១៦-សែម គឿង ភេទប្រុស អាយុ៣៧ឆ្នាំ របើកស័ង្កសី ចំនួន០៤សន្លឹក បាក់ស្វាយ ០២ដើម និងខ្នុរ ០២ដើម៕