(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា សន្តិភាពមិនអាចទិញលក់បាននោះទេ។

លោកស្រីបានថ្លែងយ៉ាងដូច្នេះ នៅកិច្ចប្រជុំប្រចាំខែរបស់គណបក្សស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែមេសាឆ្នាំ ២០២២ ។

ជាមួយគ្នានេះ លោកស្រីបានកើតសរសើដល់ក្រុមការងារដែលបានលះបង់កម្លាំងកាយ ចិត្ត សម្ភារៈ ថវិកា ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងបម្រើជូនគាត់តាមលទ្ធភាពដែលអាចធ្វើបានឲ្យបានលឿន និងត្រូវរាយការណ៍បន្តទៅថ្នាក់លើជួយដោះស្រាយ។

លោកស្រីបន្តថា អាជ្ញាធរភូមិ ឃុំ ត្រូវយកចិត្តទុកដាក់តាមដានត្រួតពិនិត្យមើលប្រជាពលរដ្ឋដែលមិនទាន់មានមានអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ឬមានដែរតែហួសសុពលភាព ឬបាត់ ឬខូច ត្រូវចាត់ចែងជួយពួកគាត់ឲ្យទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ( ឯ អ) ឲ្យបានទាន់ពេលវេលាក្នុងការបម្រើ ឲ្យការបោះឆ្នោតនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។

លោកស្រីបានដាស់តឿន ដល់ក្រុមប្រឹក្សាឃុំត្រូវរួមគ្នាចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងចុះជួយដោះស្រាយនូវបញ្ហារបស់ប្រជាពលរដ្ឋ ឲ្យបានជាប់លាប់ ជាប្រចាំដោយធ្វើយ៉ាងណាកុំ ឲ្យមានប្រជាពលរដ្ឋណាម្នាក់ជួបបញ្ហា ដោយមិនមានការដោះស្រាយ និងទៅពិនិត្យមើលការចែកប័ណ្ណព័ត៌មាន សម្រាប់ជាដំណឹងនៃទីតាំងបោះឆ្នោត ត្រូវបន្តយកចិត្តទុកដាក់លើបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ ដោយ ធ្វើការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋការបង្ការទប់ស្កាត់និងបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ពិសេសការបន្តជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដូសជំរុញដើម្បីឲ្យសហគមន៍ជៀសឆ្ងាយពីជំងឺកូវីដ-១៩ និងជំរុញប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕