(ភ្នំពេញ)៖ រតនាគាររាជធានីភ្នំពេញ​ បានចេញសេចក្តីជូនដំណឹង ដល់អភិបាលខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ រួសរាន់រៀបចំ អាណត្តិបើកប្រាក់ខែប្រចាំខែឧសភា ឲ្យបានទាន់ពេលវេលា។

យោងតាមសេចក្តីជូនដំណឹងរបស់រតនាគារ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ បានបញ្ជាក់ឲ្យដឹងថា «រតនាគារ រាជធានីភ្នំពេញស្នើឲ្យអភិបាលខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញរៀបចំអាណត្តិបើកប្រាក់បៀវត្សប្រចាំខែឧសភា និងទូទាត់រជ្ជទេយ្យបុរេប្រទានមក រតនាគាររាជធានីភ្នំពេញ ត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ជាកំហិត» ។

គោលបំណងនៃការស្នើឲ្យរៀបចំអាណត្តិ បើកប្រាក់បៀវត្សប្រចាំខែឧសភានេះ គឺដើម្បីសម្រួលដល់ការចំណាយរបស់ សាលាខណ្ឌ ទាំង១២ ក្នុងរាជធានីភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា សូមឲ្យគ្រប់បណ្តាខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ទទួលជ្រាបជាព័ត៌មាន និងធ្វើអាណត្តិ បើកប្រាក់ខែឲ្យបានរួសរាន់ តាមកាលកំណត់៕