(​ភ្នំពេញ​)៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គ​ស្នង​ ការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​​ឲ្យ​ដឹង​ថា​ នៅថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៦​ ម្សិលមិញមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង ​ចំនួន​៧​លើក​ ក្នុង​នោះ​យប់​៣​លើក​ បណ្តាល​អោយ​មនុស្ស​ស្លាប់​៣​នាក់​ (ស្រី១នាក់) រង​របួសធ្ងន់​៦​នាក់​ (​ស្រី​៣​នាក់​)​ និង​របួសស្រាល២​នាក់​ (​ស្រី​១​នាក់​)​ ។​

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៧​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ១៣​គ្រឿង​ រួម​មាន​ ម៉ូតូ​ចំនួន​៩​គ្រឿង​,​ រថយន្ត​ធុន​តូច​ ៣​គ្រឿង​,​ រថយន្ត​ធុន​ធំ​១​គ្រឿង​ ហើយ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​៖ ល្មើស​ល្បឿន​៣​លើក​​ ស្រវឹង​២​លើក​ មិន​ប្រកាន់​ស្តាំ​១​លើក​ ,​បត់​គ្រោះថ្នាក់​១​លើក​ ក្នុង​នោះ​អ្នកមិន​ពាក់មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន១០​នាក់​ (យប់​៤​នាក់​)។

ដោយឡែក​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ឃើញថាមធ្យោបាយ​ល្មើស​ ចំនួន៤,០៦៤​គ្រឿង​ ,​ ធ្វើការអប់រំ​ ចំនួន១,៥៩៥​ គ្រឿង​ ,​ និងពិន័យ​ ចំនួន២,៤៦៩​គ្រឿង​ ៕